My dear Kacvey,
The article published by cambonomist.com could not be hidden from your students’ mind and intellect, nor ignored. As a saying goes: “Where there is smoke, there is fire”, and if the statement is made in plain public eyes and ears without fear of retribution, the author of the statement must be privy to “something”, he who is nothing less than the first deputy prime minister and the minister of interior affairs.
Thank you, cambonomist.com for your reporting.
For our library, this is the article in Khmer: សម្តេច ស ខេង៖ ពេលខ្លះ បដិវត្តន៍ពណ៌កើតចេញពីផ្ទៃក្នុងយើង
“សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានមានប្រសាសន៍នៅថ្ងៃពុធ ទី១១ ខែមីនា នេះថា បដិវត្តន៍ពណ៌ វាអាចកើតចេញពីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដោយមិនដឹងខ្លួន ឬដោយអចេតនា តាមរយៈការមិនយកចិត្តទុកដាក់នូវសំណូមពរនិងកង្វល់របស់ប្រជាពលរដ្ឋ ហើយបង្កើតឡើងនូវភាពអសកម្មនានានៅតាមមូលដ្ឋាន ហើយប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី សម្តេច ស ខេង បានថ្លែងដូច្នេះថា ”ចំណុចនេះ ខ្ញុំធ្លាប់បានបញ្ជាក់ច្រើនហើយ ថា បដិវត្តន៍ពណ៌ វាមានអ្នកដែលប៉ុនប៉ងដើម្បីនឹងធ្វើការងារនេះ ហើយក៏បានជួបប្រទះរួចមកហើយ ក្រោយបោះឆ្នោតឆ្នាំ២០១៣ ប៉ុន្តែ ជួនពេលខ្លះ បដិវត្តន៍ពណ៌នេះ វាកើតចេញពីផ្ទៃក្នុងយើង ជួរយើង ដោយមិនដឹងខ្លួន ឬដោយអចេតនាតាមរយៈការមិនយកចិត្តទុកដាក់ អើពើ នូវសំណូមពរ សំណើ និងកង្វល់របស់ប្រជាពលរដ្ឋ ហើយបង្កើតឡើងនូវភាពអសកម្មនានា នៅតាមមូលដ្ឋាន ហើយប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។”
សម្ដេចឧបនាយករដ្ឋមន្ត្រី បានបន្តដូច្នេះថា “នោះក៏ជាមូលហេតុនៃការកកើតនៃចលនាបដិវត្តន៍ពណ៌នោះដែរ ដូច្នេះការដែលយើងយកចិត្តទុកដាក់ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងសិទ្ធិផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះដ៏សំខាន់មួយក្នុងការរារាំង បង្ការ ទប់ស្កាត់ នូវចលនាបដិវត្តន៍ពណ៌នោះឯង។”
នៅក្នុងពិធីនោះដែរ សម្តេច ស ខេង ក៏បានអំពាវនាវដល់អាជ្ញាធរត្រូវគ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាគ្រប់រូបភាព៕
As the Russian revolutionary, Vladimir Lenin, once, said: “It is impossible to predict the time and progress of revolution. It is governed by its own more or less mysterious laws.”
Meanwhile, an article signed by Luke Hunt and published by UCA News under the title: “Coronavirus an excuse for Cambodia’s poverty plight” should not be disregarded either; it looks like an inventory of disastrous failures that the weak strongman has recently encountered, and if such failings and missteps occurred in another country, be it socialist, communist or liberal democracy, that type of weak strongman must have already been ushered out of the door of power, by vote or by force.
He who thinks that he owns the country is he who has blind ambition and greed and is is ignorant of the natural fact that he doesn’t own the heart and mind of the people who are not his sycophants or kangaroos. Everything on earth has a time limit.